ខេត្តឧត្ដរមានជ័យជូនដំណឹងពលរដ្ឋរស់ក្បែរអាងស្តុកទឹកត្រូវប្រុងប្រយ័ត្នសុវត្ថិភាព (Video Inside)

មន្ត្រីធនធានទឹកនិងឧតុនិយមខេត្តឧត្ដរមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្បែរអាង ស្តុកទឹកគ្រប់កន្លែងទាំងអស់នៅក្នុងខេត្ត ត្រូវប្រុងប្រយ័ត្ន ដោយសារទឹកពេញទំនប់ដែលអាចហៀរចេញគ្រប់ ពេលវេលា។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តលោក ញឺន កួនបានថ្លែងថាភ្លៀងធ្លាក់មកជាប់ៗគ្នាប៉ុន្មាន ថ្ងៃមកនេះ បានធ្វើឲ្យអាងស្តុកទឹកនានាមានទឹកពេញប្រៀប ហើយអាចនឹងជន់លិចតាមតំបន់នៅក្បែរអាង។ លោកបានអំពាវនាវពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ។

លោកបានថ្លែងដែរថាកម្លាំងសមត្ថកិច្ចនៅជាមួយគ្នានេះ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយធ្វើអន្តរា គមន៍ដើម្បីការជួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាននានាក្នុងហេតុការណ៍ណាមួយ ដែល អាចកើតឡើងជាយថាហេតុ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner