បុរសអាយុ២៤ឆ្នាំលង់ទឹកស្លាប់ក្នុងស្ទឹងកំពុងមានទឹកហូរ (Video Inside)

បុរសម្នាក់ដែលតែងហែលទឹកស្ទឹងមួយក្នុងស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ក្រោយការចេញពីធ្វើការ ត្រូវបានទឹក ហូរកួចនិងសាកសពត្រូវបានគេរកឃើញនៅថ្ងៃទី២១តុលានេះ។ បុរសរងគ្រោះអាយុ២៤ឆ្នាំឈ្មោះធីធិ  គឺជា កម្មករធ្វើការនៅក្រុមហ៊ុនទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រីនៃស្រុករុក្ខគិរី។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពី ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ យុវជន ធី ធិ និងកម្មករ៤នាក់ទៀត បានហែលឆ្លងទឹកស្ទឹង ក្រោយចេញពី ធ្វើការក្នុងពេលដែលទឹកស្ទឹងដូនទី្របានកើនឡើងនិងមានទឹកកួចហូរត្របាញ់។ ក្នុងពេលហែលឆ្លងនោះ, ឈ្មោះ ធីធិ ក៏បានបាត់ខ្លួនក្នុងខ្សែទឹក និងសាកសពត្រូវគេរកឃើញនៅព្រឹកថ្ងៃទី២១តុលានៅចម្ងាយពីកន្លែងកើត ហេតុ ប្រមាណ ៥០០ម៉ែត្រ ពីចំណុចទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ក្នុងភូមិកែវមុន្នី នៃឃុំបាសាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner