កម្ពស់ទឹកទន្លេ៣កន្លែងនៃខេត្ដស្ទឹងត្រែង ស្រកចុះ (Video Inside)

កម្ពស់ទឹកទន្លេទាំង៣ ក្នុងខេត្ដស្ទឹងត្រែង ត្រូវគេរាយការណ៍ការស្រកចុះមកវិញតិចតួចនៅថ្ងៃនេះ។ យោងតាម មន្ទីរធនធានទឹកនិងឧតុនិយមខេត្ដ, កម្ពស់ទឹកទន្លេមេគង្គនៅក្នុងខេត្តថ្ងៃនេះ បានស្រកចុះមកវិញចំនួន១០ សង្ទី ម៉ែត្រ , ដែលនាំកម្ពស់ទឹកនៅថ្ងៃនេះ នៅមានកំម្ពស់៨ម៉ែត្រនិង១០សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេមេគង្គ ដែលត្រូវ ប្រកាសអាសន្ន គឺ១០ម៉ែត្រ និង៧០ សង្ទីម៉ែត្រ។

នៅជាមួយគ្នានេះផងដែរ កម្ពស់ទឹកក្នុងទន្លេសេកុងនោះវិញនៅថ្ងៃនេះ មាន១០ ម៉ែត្រ និង៩៨ សង្ទីម៉ែត្រ បើ ប្រៀបធៀបនឹងថ្ងៃម្សិលមិញកម្ពស់ទឹកបានស្រកចុះចំនួន១៤សង្ទីម៉ែត្រ។ កម្ពស់ទឹកត្រូវប្រកាសអាសន្នក្នុងទន្លេ សេកុង គឺ១១ម៉ែត្រនិង៥០សង្ទី ម៉ែត្រ។

ចំណែកម្ពស់ទឹកនៅទន្លេសេសាន ទឹកបានស្រកចុះចំនួន៤៨សង្ទីម៉ែត្រ , ដែលនាំឱ្យកម្ពស់ទឹកនៅថ្ងៃ នេះមាន ចំនួន៩ម៉ែត្រនិង៥០សង្ទីម៉ែត្រ ។ កម្ពស់ទឹកប្រកាសអាសន្ននៅទន្លេសេសាន គឺ១០ម៉ែត្រ៥០សង្ទីម៉ែត្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner