កម្ពស់ទឹកទន្លេងនៅខេត្ដរតនគិរី ស្រកចុះ (Video Inside)

កម្ពស់ទឹកទន្លេងនៅខេត្ដរតនគិរី ដែលធ្លាប់តែឡើងលើសកម្រិតប្រកាសអាសន្នកន្លងមកនេះ បានស្រកចុះមក វិញហើយ។ យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតត្រឹមម៉ោង១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពស់ទឹកទន្លេស្រែពកស្ថានីយលំផាត់ បានស្រកចុះចំនួន៦៣សង្ទីម៉ែត្រ។ កម្ពស់ទឹកទន្លេស្រែពកស្ថានីយ លំផាត់ នៅថ្ងៃនេះ មានកម្ពស់១១ម៉ែត្រនិង៨៧សង្ទីម៉ែត្រ។ កម្ពស់ទឹកប្រកាសអាសន្នទន្លេស្រែពកស្ថានីយ លំផាត់ មាន១២ម៉ែត្រនិង៥០សង្ទីម៉ែត្រ។ 

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ភ្លៀងនៅតែបន្តធ្លាក់ថែម ទៀតក្នុងមួយសប្តាហ៍ខាង មុខនេះទៀត ខណៈភាគខាងជើងនៃប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុង សម្ពាធចិន រីឯភាគខាងត្បូង វិញ នឹងទទួលរងសម្ពាធទាបពីឥណ្ឌា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner