ម្ចាស់ការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ខណ្ឌដង្កោស្លាប់ដោយគ្រាប់កាំភ្លើង (Video Inside)

បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ដោយសារគ្រាប់កាំភ្លើងនៅក្នុងបន្ទប់ទឹកមួយក្នុងបរិវេណការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស, ភូមិប្រការ, សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អធិការនគរ បាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានសរសេរក្នុងរបាយការណ៍ដាក់ការសង្ស័យជាអំពើធ្វើអត្តឃាត។

យោងតាមការធ្វើកោសល្យវិច័យ, សាកសពបុរសឈ្មោះឡី សុក្រិត អាយុ៣៤ឆ្នាំដែលមានមុខរបរជាម្ចាស់ ការ៉ាស់សាំង PTT និងជាមន្ត្រីយោធាផងដែរនោះ មានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេងក្នុងបន្ទប់ទឹក ដែលបិទសោរ។ វត្ថុតាង បន្សល់ ទុកនៅកន្លែងកើតហេតុមានអាវុធខ្លី១ដើមម៉ាកZORAKI 2914-T មានបង់ និងគ្រាប់នៅកន្លែងបន្ទប់កើតហេតុ។

សមត្ថកិច្ចបានរកឃើញមានសំបកកាទុសមួយនិងបាល់គ្រាប់១នៅកន្លែង កើតហេតុនោះផងដែរ។ សេចក្តីរាយការណ៍នគរបាលបានសរសេរថាបុរសរូបនោះ មានវិបត្តិរឿងលុយកាក់ធ្ងន់ ធ្ងរ។ ក្រុមគ្រូពេទ្យជំនាញ បានសន្និដ្ឋានវាយតម្លៃ ក្រោយការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner