កីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ទៀតជាសះស្បើយ (Video Inside)
កីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ទៀតដែលបានឆ្លងកូវីដ១៩ក្នុងប្រទេសបារ៉ែន បានជាសះស្បើយបន្ថែម ទៀតដែលនាំឲ្យចំនួនអ្នកឆ្លងនៅសល់តែ៤នាក់ទេក្នុងនោះរួមមានទាំងកីឡាករចាន់ វឌ្ឍនាកា ផងដែរ។ អ្នកចាំទី កែវ សុខសិលា បានជាសះស្បើយពីជំងឺកូវីដ-១៩ និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាលនៅថ្ងៃទី ២១ តុលានេះហើយ។
កីឡាករកែវ សុខសិលា កំពុងស្ថិតនៅសណ្ឋាគារជាមួយនឹងកីឡាករ សារ៉េត គ្រីយ៉ា ដែលបាន ជាសះស្បើយកាលពីថ្ងៃទី១៩តុលាកន្លងមកនេះ។ កីឡាករ៤នាក់ទៀត ដែលមិនទាន់បានចាកចេញពី កន្លែង ព្យាបាល រួមមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ , អ៊ាន ពិសី និងសឿយ វិសាល។
គួរបញ្ជាក់ថា កីឡា ករជម្រើសជាតិបាល់ទាត់កម្ពុជា៦នាក់នេះ បានឆ្លងនឹងជម្ងឺកូវីដ១៩នៅក្នុងខែតុលានេះ ក្នុងពេលចូលរួមក្នុង ការប្រកួតបាល់ទាត់ ជាអន្តរជាតិក្នុងប្រទេសបារ៉ែន៕