រដ្ឋាភិបាលអាល្លឺម៉ង់ប្រគល់ឧបករណ៍វេជ្ជសាស្ត្រ (Video Inside)
សម្ភារៈឧបករណ៍វេជ្ជសាស្ត្រជាច្រើនរបស់អាល្លឺម៉ង់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលក្នុងក្រសួងសុខាភិបាល បានធ្វើឡើងនា រសៀលថ្ងៃទី២១តុលានេះ ក្រោមអធិបតីភាពរដ្ឋមន្តី ក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង។ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Christian Berger បាន អញ្ជើញចូលរួមផងដែរ ។
សម្ភារៈឧបករណ៍វេជ្ជសាស្ត្រដែលបានផ្តល់ជូននៅថ្ងៃនេះ រួមមាន ម៉ាស៊ីនអុកស៊ីហ្សែន ខ្នាតតូច ចំនួន៨០គ្រឿង , ម៉ាស៊ីនរំងាប់មេរោគចំនួន ១ គ្រឿង , ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៤៥គ្រឿង , ម៉ាស៊ីនថតសួត ចំនួន ៤គ្រឿង , បណ្ដាញបង្ហូទឹកអុកស៊ីហ្សែនចំនួន ១ , និងសម្ភារៈបរិក្ខារព័ត៌មានវិទ្យា មួយ ចំនួនសរុបជាទឹកប្រាក់ប្រមាណ ១លាន៣សែនដុល្លារសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់ ជនជាតិអាល្លឺម៉ង់ទាំងអស់ដែលរស់នៅលើ ទឹកដីកម្ពុជា ជាពិសេសបុគ្គលិកស្ថានទូតអាល្លឺម៉ង់។ រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិអាល្លឺម៉ង់ GIZ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រី សុខាភិបាល ព្រម ទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩៕