ទឹកទន្លេសាបបន្តហក់ឡើង (Video Inside)

ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម នៅក្នុងក្រុងកំពង់ឆ្នាំង បានបន្តហក់ឡើង និងមានកម្ពស់ ៧ម៉ែត្រនិង៧៥សង្ទីម៉ែត្រហើយ គិតត្រឹមថ្ងៃទី២១តុលានេះគ្រាដែល ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ។ ស្ថានភាពនៃការហក់ឡើងនៃទឹកទន្លេនេះ បានធ្វើផ្ទះពលរដ្ឋក្នុងស្រុកចំនួន ៤ដែលស្ថិតនៅតាមដងទន្លេសាប បានរងការជន់លិច រួមមាននៅស្រុកកំពង់លែង, ស្រុកបរិបូណ៍, ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ។

ប្រធានមន្ទីធនធានទឹកនិងឧតុនិយមលោកដោកប៊ុនថុន បានថ្លែងកត់សម្គាល់ថាទោះបីមានភ្លៀងធ្លាក់រាល់ថ្ងៃ ប៉ុន្តែមិនទាន់បានបង្កអោយមានផលប៉ះពាល់ដល់លំនៅឋានពលរដ្ឋនោះឡើយ។ នៅក្នុងខេត្តកំពង់ឆ្នាំង កម្ពស់ទឹកទន្លេសាប ដែលត្រូវប្រកាសអោយប្រុងប្រយត្ន័ គឺ១១ម៉ែត្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner