គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១២.៩លាននាក់ ស្លាប់ជាង ២៧.៤ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩០៧,១៥៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៤,២១៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៧,៨៣៤នាក់ (ស្លាប់ ១៤៣,១២០នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៧៤០,១១១នាក់ (ស្លាប់ ៤១,២៣៧នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤១៣,៥៩២នាក់ (ស្លាប់ ២៨,២៣៤នាក់)
  • ថៃ ឆ្លងចំនួន ១,៨២១,៥៧៩នាក់ (ស្លាប់ ១៨,៥៥៩នាក់)
  • វៀតណាម ឆ្លងចំនួន ៨៧៧,៥៣៧នាក់ (ស្លាប់ ២១,៤៨៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩១,៥៨៤នាក់ (ស្លាប់ ១៨,៤៦៥នាក់)
  • សិង្ហបុរី ឆ្លងចំនួន ១៦២,០២៦នាក់ (ស្លាប់ ២៨០នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៧,៣៥២នាក់ (ស្លាប់ ២,៧០៤នាក់)
  • ទ្បាវ ឆ្លងចំនួន ៣៣,៩៩៨នាក់ (ស្លាប់ ៤៩នាក់)
  • ព្រុយណេ ឆ្លងចំនួន ១១,៥៤២នាក់ (ស្លាប់ ៧៩នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner