អភិបាលខេត្តតាកែវ អញ្ជើញត្រួតពិនិត្យការជួសជុល អាគារចត្តាឡីស័កមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីពន្លឿនការជួសជុល ដែលជាកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩
តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រមទាំងលោក លោកស្រីជាមន្រ្តីរាជការ មន្ត្រីមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យបានអញ្ជើញពិនិត្យអាគារចត្តាឡីស័កមន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីធ្វើការជួសជុលនិងបំពាក់គ្រឿងបរិក្ខាវេជ្ជសាស្រ្ត អោយបានគ្រប់គ្រាន់ជៀសវាងមានការខ្វះខាតក្នុងអំឡុងពេលកំពុងប្រតិបត្តការការងារ ព្យាបាលអ្នកជំងឺកូវីដ១៩៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕