សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងព្រះរាជពិធីបុណ្យខួបលើកទី ១៧នៃការយាងគ្រងរាជសម្បត្តិ (Video Inside)
ព្រះរាជពិធីបុណ្យខួបលើកទី១៧នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្របច្ចុប្បន្ន នឹងឈានមកដល់នៅថ្ងៃសុក្រទី២៩តុលា ខាងមុខនេះហើយ។ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី បានឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី២៩តុលាឆ្នាំ២០០៤។
សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាងនាមរាជរដ្ឋាភិបាល, មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស បានធ្វើ សារលិខិតមួយកាលពីថ្ងៃទី២៥តុលា ថ្វាយព្រះពរ, ព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រ សើរ
គ្រប់ប្រការដល់ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ។ សារលិខិតបានសរ សេរទៀតថា «សូមព្រះអង្គទ្រង់ សមប្រកបដោយព្រះរាជបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំង ក្លា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាកផុត ពីព្រះរោគាព្យាធិនានា ដើម្បីព្រះ អង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះ បរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាជានិមិត្តរូបនៃឯក ភាពជាតិ, និរន្តរភាពជាតិ និងជា ព្រះម្លប់ដ៏ត្រជាក់ត្រជំនិងសេចក្តីសុខក្សេមក្សាន្តចម្រុងចម្រើន រុងរឿងដល់ ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែង តរៀងទៅ»៕