ព្រះមហាក្សត្រខ្មែរផ្ញើព្រះរាជសារអបអរអគ្គទេសាភិបាលថ្មីនៃប្រទេសនូវែលហ្សេឡង់ (Video Inside)

ព្រះករុណា ព្រះមហាក្សត្រខ្មែរបាន ផ្ញើព្រះរាជសារមួយអបអរសាទរអគ្គទេសាភិបាលនៃប្រទេសនូវែលហ្សេ ឡង់។ លោកជំទាវ CINDY KIRO ត្រូវបានព្រះរាជវាំងនៃប្រទេសនូវែលហ្សេឡង់ បានតែងតាំងជាអគ្គទេសាភិ បាលទី២២របស់ប្រទេសនូវែលហ្សេឡង់កាលពីថ្ងៃទី២១តុលាឆ្នាំ២០២១។

ព្រះករុណាព្រះមហាក្សត្រខ្មែរក្នុង ព្រះរាជសារដែលបណ្តាញសារព័ត៌មានទើបទទួលបានថ្ងៃនេះ បានមានព្រះរាជបន្ទូលថា “ក្នុងឱកាសដ៏ឧត្តុង្គ ឧត្តមនៃពិធីស្បថចូលកាន់មុខតំណែងរបស់លោកជំទាវ ជាអគ្គទេសាភិបាលនៃប្រទសនូវែលហ្សេឡង់។ ខ្ញុំសូមចួលរួមជាមួយលោកជំទាវ នូវការអបអរសាទរដ៏ស្មោះស្ម័គ្រ”។

ព្រះករុណាព្រះមហាក្សត្រខ្មែរបានមាន ព្រះរាជបន្ទូលទៀតថាព្រះអង្គសព្វព្រះទ័យពេញចិត្តនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងនូវែលហ្សេឡង់ ទាំងទ្វេភាគី និងក្នុងកម្រិតអាស៊ាន ដែលមានការរីកចម្រើនជាលំដាប់។ ព្រះ អង្គ បានមានព្រះរាជបន្ទូលបន្តថាព្រះអង្គឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណជាថ្មី ចំពោះការរួមចំណែករបស់ ប្រទេសនូវែលសេឡង់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តាមរយៈអាជ្ញាធរបណ្តោះអាសន្ន នៃ អង្គការសហប្រជាតិ នៅកម្ពុជា (UNTAC)៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner