កម្ពុជាបើកដំណើរការទេសចរណ៍វ៉ាក់សាំងចុងខែវិច្ឆិកា (Video Inside)

កម្ពុជាគ្រោងនឹងបើកដំណើរការទេសចរណ៍វ៉ាក់សាំងជាលើកដំបូងនាចុងខែវិច្ឆិកាខាងមុខនេះ។ កម្ពុជាដែល បានបិទដំណើរការទេសចរណ៍បរទេសមួយរយៈពេលដោយសារតែការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋដែលរហូតមកទល់នឹងពេលនេះ បានសម្រេចជាង៨៥ភាគរយនៅទូ ទាំងប្រទេស។

ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានថ្លែងនៅថ្ងៃអង្គារនេះថាកម្ពុជាគ្រោង នឹងចាប់ផ្ដើមបើក ទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ ២០២១។ ទេសចរណ៍វ៉ាក់សាំងនេះ ត្រូវគេរាយការណ៍ ថានឹងចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង។ ចំណែកទេស ចរណ៍វ៉ាក់សាំងក្នុងខេត្តសៀមរាប នឹងគ្រោងបើកនៅក្នុងខែមករាឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានបញ្ជាក់ថានៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង គេនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់ នៅ និងទស្សនា ក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ០៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ ឡើយ។ ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ភ្ញៀវក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង នឹងតម្រូវឱ្យធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់អាកាសយានដ្ឋាន។

ក្នុងករណីទទួលបានលទ្ឋផលអវិជ្ជមាន, ភ្ញៀវ ទេសចរណ៍នោះ អាចដើរកម្សាន្ត ដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋាន អាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិ ភាពទេសចរណ៍ជាមុន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner