ការឆ្លងកូវីដ១៩ កាន់តែបន្តធ្លាក់ចុះ (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះបានបន្តធ្លាក់ចុះទៀតដែលជាសញ្ញាវិជ្ជមានកាន់តែប្រ សើរចំពោះកម្ពុជាដែលត្រៀមនឹងបើកដំណើរការសេដ្ឋកិច្ចសាឡើងវិញនាចុងឆ្នាំ២០២១។ ការឆ្លងថ្មីនៅថ្ងៃនេះ មាន១១២ករណីដែលថយចុះ៤ករណីបើប្រៀបធៀបនឹងម្សិលមិញ។

ការឆ្លងថ្មីនៅថ្ងៃអង្គារនេះ រួមមាន១០៣ករណី ជាការឆ្លងចូលក្នុងសហគមន៍ និង១០ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៣ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៧ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន៨នាក់ ដែលក្នុងនោះអ្នកស្លាប់ដោយមិន បានចាក់វ៉ាក់សាំងមានចំនួន៥នាក់។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល ២៤៧ ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៨ពាន់៤៥៤ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី២៦ ខែតុលា ការឆ្លង សរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន៨ពាន់ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៧៥១នាក់ និងការព្យា បាលជាសះស្បើយ សរុបមានចំនួន១១ ម៉ឺន ៣ពាន់៥២៧នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner