រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៩ពាន់៩៥១នាក់ (Video Inside)
ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៩ពាន់៩៥១នាក់ ក្នុងនោះការចាក់វ៉ាក់សាំងលើមនុស្សអាយុលើសពី១៨ឆ្នាំមានចំនួន ៥ពាន់ ១៣៣នាក់។
កម្ពុជាបានដាក់ផែន ការណ៍ចាក់លើមនុស្ស១០លាននាក់ ដែលមានវ័យពី១៨ឆ្នាំឡើងទៅ ចាប់តាំងពីខែកុម្ភៈនោះមក ប៉ុន្តែគិតត្រឹមថ្ងៃ ទី២៦ តុលានេះ តួលេខចាក់លើមនុស្សអាយុលើសពី១៨ឆ្នាំ ទើបបានចំនួន ៩លាន៩សែន៨ម៉ឺន១ពាន់៤៥៧នាក់ ។
យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបាន ទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៦ខែតុលា បានកើនដល់១៣លាន៦សែន៧ម៉ឺន៣ពាន់៤៧៨នាក់ហើយ។ អ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន៩ពាន់៤៨១នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី ១២ដល់ ១៧ឆ្នាំ មានចំនួន១លាន៧សែន៨ម៉ឺនពាន់៤ពាន់៣២៦នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំ មាន ចំនួន១លាន៩សែន៧ពាន់៦៩៦នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៦តុលា បាន ចំនួន ១លាន៧សែន២ម៉ឺន៧ពាន់១៤នាក់ ។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំង ប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៥,៤៦% ហើយ ៕