តុលាការផ្តន្ទាទោសមនុស្ស១៤រូបនូវកំហុសញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម (Video Inside)
អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង៣រូបនិងបក្ខពួក១១រូបទៀតត្រូវតុលាការបានរកឃើញមានកំហុសពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។
លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា ត្រូវ តុលាការផ្តន្ទាទោសនៅ ថ្ងៃទី២៦តុលានេះ ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំនិងបង់ប្រាក់ពិន័យចំនួន៤លាន រៀល, ខណៈមនុស្ស១០រូបផ្សេងទៀតត្រូវបានតុលាការ កាត់ទោសជាប់គុករវាងពី២០ខែទៅ២ឆ្នាំនិងប្រាក់ពិន័យ ២លានរៀល និងម្នាក់ទៀត ដាក់ពន្ធនាគារ២ឆ្នាំ, ពិន័យជាប្រាក់៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ យោងតាមដីកាតុលាការ បក្ខពួក១០រូបដែលរកឃើញមានកំហុសនោះ ត្រូវបានព្យួរទោស។
អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ត្រូវបានគេដកស្រង់សម្តីដែល បញ្ជាក់ប្រាប់បណ្តាញ សារព័ត៌មានថ្ងៃនេះថា អតីតមន្ត្រីជាន់ខ្ពស់គណបក្ស ប្រឆាំងទាំង៣រួប គឺលោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា ក៏ត្រូវបានសាលាដំបូងពិន័យប្រាក់ បង់ម្នាក់ៗចំនួន៤លានរៀលផងដែរ។ ដោយឡែកជនជាប់ចោទម្នាក់ទៀតឈ្មោះ ហុង លីម ហៅ ហុង មុយលីម ត្រូវបានតុលាការសម្រេចឱ្យរួចផុតពី បទចោទប្រកាន់៕