ទំនិញឆ្លងកាត់ច្រកស្ទឹងបត់-ណងអៀន ក្នុងខេត្តបន្ទាយមានជ័យគ្រោងបើកនៅខែមករា (Video Inside)

ច្រកឆ្លងកាត់ព្រំដែនថៃនិងកម្ពុជានៅច្រកស្ទឹងបត់-ណងអៀន ស្ថិតក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នឹង បើកដំណើរការសាឡើងវិញនៅខែមករាឆ្នាំ២០២២។

មន្ត្រីទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោហ៊ុនសែន លោកសុខ សុក្រឹត្យា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ថាលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន ឡាក់សាណាវីសិត កាលពីថ្ងៃទី២៥តុលា ដើម្បីរកការបើកច្រកឆ្លងកាត់ព្រំដែននៅទីនោះ។ មន្ត្រីកម្ពុជាមុន នេះ បានជួបជាមួយភាគីថៃតាំងពីខែកញ្ញាកន្លងមកក្នុងការជម្រុញពន្លឿនដល់ភាគីថៃដើម្បីធ្វើការបើកច្រក ស្ទឹង បត់-ណងអៀននោះ។

មន្ត្រីកម្ពុជាថ្លែងថាក្នុងកិច្ចពិភាក្សាជាលើកទី២កាលពីថ្ងៃច័ន្ទកន្លងមកនេះទៀត រដ្ឋមន្ត្រីក្រ សួងពាណិជ្ជកម្ម ថៃ បានស្នើកម្ពុជាត្រៀមរៀបចំសម្រួលទុកជាមុនដល់ការបើកច្រកអន្តរជាតិស្ទឹងបត់-ណង អៀនជាផ្លូវការដែលនឹងត្រូវធ្វើនៅក្នុងខែមករា ឆ្នាំ២០២២។ ច្រកស្ទឹងបត់-ណងអៀន គឺជាច្រកអន្តរជាតិថ្មីមួយ ដែលកម្ពុជានិងថៃ បានឯកភាពកសាងឡើង ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ។

នៅច្រកសម្រាប់ការដឹកជញ្ជួននោះ, កម្ពុជានិងថៃ បានសាងសង់ស្ពានឆ្លងកាត់នៅតំបន់ព្រំដែននោះ ជាមួយ នឹងការសាងសង់អគាររដ្ឋបាលផ្សេងៗសម្រាប់ការផ្តល់សេវា។ ស្ពានឆ្លងកាត់ព្រំដែននៃប្រទេសទាំង២នោះ ត្រូវ បាននាយករដ្ឋមន្ត្រីទាំង២ប្រទេស បានអញ្ជើញចូលរួមក្នុងពិធីតភ្ជាប់មួយដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner