គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃអង្គារនេះ (Video Inside)

ការបង្ក្រាបលើសកម្មភាពល្មើសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមិនបានកើតឡើងលើជនណាម្នាក់ឡើយ ទាំងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនិងវិធានការច្បាប់។

មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងបញ្ជាក់ជានៅថ្ងៃទី២៦តុលានេះថា សមត្ថកិច្ចគ្រាន់ តែអប់រំការពាក់ម៉ាសលើមនុស្សចំនួន២៣៦ នាក់ និងផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិ យុទ្ធពាក់ព័ន្ធ ជួនប្រជាពលរដ្ឋសរុបចំនួន១៤១ ទីតាំង ក្នុងនោះរួមមានមនុស្សចំនួន ៣ពាន់២៧០នាក់។

រាជរដ្ឋាភិបាលកម្ពុជាដែលត្រៀមនឹងបើកដំណើរការសេដ្ឋកិច្ចជាតិសាឡើងវិញវេលាចុងឆ្នាំនេះ បានបន្ធូរបន្ថយ ការរឹតបន្តឹងតាមកន្លែងខ្លះជាបណ្តើរ ក្នុងនោះរួម មានទីតាំងអាហារដ្ឋានដែលមានអនាម័យ និងកន្លែងដទៃទៀត ខ្លះ ក៏ដូចជាការជួបជុំគ្នាដោយបានអនុញ្ញាតឲ្យមានមនុស្សចូលរួមក្រោមចំនួន៥០នាក់ផងនោះដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner