ខេត្តព្រៃវែងបើកដំណើរការគ្រឹះស្ថានសិក្សាចាប់ពីថ្ងៃទី១វិច្ឆិកា (Video Inside)

ខេត្តព្រៃវែង បានប្រកាសបើកឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត, គ្រឹះស្ថាន ឧត្តមសិក្សាទាំងសាធារណ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ចាប់ពីថ្ងៃទី១ វិច្ឆិកាខាងមុខនេះទៅ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តថ្ងៃទី២៦ តុលា បានបញ្ជាក់ថាការប្រកាសបើកឲ្យដំណើរការនេះ គឺនៅ បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ក្នុងភូមិសាស្រ្តខេត្តព្រៃវែង មានភាពធូរស្រាល និងអាចគ្រប់គ្រងបាន ។

សេចក្តីប្រកាសដដែលបានសរសេរទៀតថា ការប្រកាសបើកឲ្យដំណើរការឡើងវិញនូវគ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជននេះ ត្រូវបានកំណត់រូបភាពនៃការបង្រៀន និងរៀនតាមបណ្តុំពី១៥ ទៅ២០នាក់និងឆ្លាស់វេន និងក៏ត្រូវបន្តអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងក៏ត្រូវអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តងដា (SOP) របស់ក្រសួងអប់រំផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner