៩ខែនាំចំណូលពីលក់កៅស៊ូបានជាង៣៨០លានដុល្លារ (Video Inside)
កម្ពុជាទទួលបានចំណូលជាង៣៨០លានដុល្លារពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូចេញទៅលក់ទៅទីផ្សារក្រៅប្រទេសរយៈពេល៩ខែ ឆ្នាំ២០២១នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ថ្ងៃទី២៦តុលា បាន បញ្ជាក់ថា ចំណូលបានមកពីការលក់ជ័រកៅស៊ូនិងឈើកៅស៊ូ មានចំនួន៣៨០លាន៤៥ម៉ឺន៦ពាន់៧៩៣ក្បៀស ៨៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័កៅស៊ូចំនួន៣៧៩លាន៣៨ម៉ឺន៧ពាន់៩០៨ដុល្លារ និងចំណូលពី ការនាំចេញឈើកៅស៊ូ ចំនួន១លាន៦ម៉ឺន៨ពាន់៨៨៥ក្បៀស៨៤ដុល្លារ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភក្តិ បានថ្លែងថា តម្លៃកៅស៊ូលើទីផ្សារអន្ដរជាតិ មាន ការហក់ឡើង ខណៈដែលតម្រូវការនៅលើទីផ្សារនៅមាន ក្នុងនោះតម្លៃក៏ល្អ បើធៀបនឹងខែមុន ឬក៏ខែដូចគ្នា នៅឆ្នាំ២០២០។លោកបានថ្លែងទៀតថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួល បានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន, វៀតណាម, សង្ហឹបុរី និងម៉ាឡេស៊ី៕