រកឃើញអាល់កុលក្លែងក្លាយជាងមួយម៉ឺនលីត្រនៅរាជធានី (Video Inside)
អាល់កុលក្លែងក្លាយជាងមួយម៉ឺនលីត្រ ត្រូវបានរកឃើញនិងបង្ក្រាបក្នុងខណ្ឌចំនួន២នៅក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាប បានធ្វើឡើងកាលពីថ្ងៃទី២៥និង២៦តុលា ត្រង់ចំណុចទីតាំងមួយកន្លែងនៅក្នុងភូមិសាស្ត្រ ខណ្ឌ ដង្កោ និងមួយកន្លែងក្នុងខណ្ឌ ពោធិ៍សែនជ័យ។
អាល់កុលក្លែងក្លាយមេតាណុលចំនួន ១៥៧ប៊ីដុង ដែល ស្មើនឹង ៤ពាន់៧១០លីត្រ ត្រូវបានមន្ត្រីជំនាញធ្វើការដកហូតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ, និង អាល់កុលក្លែងក្លាយមេតាណុលចំនួន៣៧៥ប៊ីដុង ដែលស្មើនឹង១ម៉ឺន១ពាន់២៥០លីត្រ ត្រូវបង្ក្រាបនៅសង្កាត់ ដង្កោនៃខណ្ឌដង្កោ៕