ចាប់គ្រឿងញៀនជាង២៥គីឡូ និងជនសង្ស័យ៣នាក់រួមមានជាតិថៃ (Video Inside)

គ្រឿងញៀនជាង ២៥ គីឡូក្រាមនិងជនសង្ស័យ៣នាក់រួមមានជនជាតិថៃម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចបង្រ្កាប នៅក្នុងខេត្តបន្ទាយមាន ជ័យនិងខេត្តសៀមរាប។

ប្រតិបត្តិការបង្ក្រាប បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ ដោយសមត្ថកិច្ច បានចុះស្រាវជ្រាវនិងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀននៅ ២ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ក្នុងខេត្តទាំង២។ ទីតាំងទី១ដែលបង្កា្រប ស្ថិតក្នុងក្រុងប៉ោយ ប៉ែត និងទីតាំងទី២ស្ថិតនៅ ភូមិគោកធ្នោត, ឃុំ កណ្តែក នៃស្រុកប្រសាទបាគង។

ជនសង្ស័យទាំង៣ដែលបានឃាត់ខ្លួនរួមមានជនជាតិថៃឈ្មោះស៊ូឆាត វ៉ាងស៊ូវង្ស, ឈ្មោះ លាង ម៉ាប់ជាតិខ្មែរ អាយុ ៤៥ឆ្នាំ ,និងឈ្មោះឡុង សុឡេង ជាតិខ្មែរ អាយុ ៣៥ឆ្នាំ ។ គ្រឿងញៀនសរុបចំនួន២៥គីឡូនិងជាង១០២ ក្រាម រួមមាន៖ មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ និង២កញ្ចប់តូចទម្ងន់ជាង ២៥គីឡូក្រាម, ថ្នាំញៀនមេតំហ្វតា មីនWYចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ជាង៧០ក្រាម និងសម្ភារៈជាច្រើនទៀតដែលបំរើក្នុងការជួញដូរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner