ថៃវិជ្ជមានកូវីដ ជាង៨ពាន់នាក់ ស្លាប់ជិត៦០នាក់ទៀត
ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី២៧ តុលា ២០២១នេះថា ថៃរកឃើញវិជ្ជមានកូវីដ១៩ ករណីថ្មីៗ ចំនួនជាង៨ពាន់នាក់ និងស្លាប់មនុស្សព្រោះជំងឺនេះ ជិត៦០នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។
ក្រសួងថា រកឃើញវិជ្ជមានថា វិជ្ជមានថ្មីចំនួន៨៤៥២នាក់ ជាសះស្បើយចំនួន ៨៤៤៩នាក់ និងស្លាប់៥៧នាក់។
ថៃមានករណីវិជ្ជមានកូវីដ១៩ ចំនួន ១,៨៧៥,៣១៥នាក់ហើយ ជាសះស្បើយ ចំនួន ១,៧៣០,៨៧១នាក់ ស្លាប់កើនដល់ ១៨៩២២នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ