វៀតណាមមានមនុស្សស្លាប់ព្រោះកូវីដ ៦៤នាក់ទៀត
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៣៥៩៥ករណីបន្ថែមទៀត កាលពីថ្ងៃទី២៦ តុលា ម្សិលមិញ។ ក្នុងរបាយការណ៍ថ្ងៃអង្គារម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៦៤នាក់បន្ថែមទៀតផងដែរ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៧៨៣នាក់។
គិតត្រឹមយប់ថ្ងៃទី២៦ ខែតុលា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៩៦,១៧៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨១០,២៩០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៨០២នាក់៕