Aston Villa និង AC Milan បង្ហាញការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ River Plate
អត្ថបទដោយ៖
ហេង វណ្ណា
ក្រុម Aston Villa ត្រូវបានគេរាយការណ៍ថា បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ River Plate គឺកីឡាករ Julian Alvarez។
កីឡាករវ័យ ២១ ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ Aston Villa ជាមួយនឹងសមត្ថភាពដ៏លិចធ្លោដោយរកបាន ១១ គ្រាប់ក្នុង ១៤ ប្រកួតទាំងអស់សម្រាប់ក្រុមអាហ្សង់ទីននៅរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយរបស់ Calciomercato ។
ខ្សែប្រយុទ្ធ ដែលអាចលេងជាខ្សែបម្រើស្លាប ដែលមានតម្លៃខ្លួន ២១.៥ លានផោនក្នុង នឹងផុតកិច្ចសន្យានៅរដូវក្តៅក្រោយ។ Aston Villa ប្រជែង AC Milan ដែលមានបំណងចង់បាន Alvarez ផងដែរ។
ក្លឹបយក្ស Serie A មានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយកំពុងពិចារណាដាក់សំណើដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះ នៅក្នុងខែមករាខាងមុខ ៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។