ស្ថាប័នបាល់ទាត់អាមេរិកខាងត្បូង Conmebol បដិសេធផែនការរបស់ FIFA ដែលមានបំណងរៀបចំការប្រកួតបាល់ទាត់ World Cup ពីរឆ្នាំម្តង

ស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង Conmebol បញ្ជាក់ថា សមាជិករបស់ខ្លួននឹងមិនចូលលេងក្នុងការប្រកួត World Cup ពីរឆ្នាំម្តងទេ។
ស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានស្នើកែប្រែឡើងវិញឱ្យរៀបចំការប្រកួតបាល់ទាត់ World Cup រៀងរាល់ពីរឆ្នាំម្តង ។
ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា Conmebol បានបញ្ជាក់ថា “មិនមានហេតុផល អត្ថប្រយោជន៍” សម្រាប់ផែនការនោះទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “សមាជិកទាំង ១០ របស់ Conmebol នឹងមិនចូលរួមក្នុងការប្រកួត World Cup ដែលរៀបចំរៀងរាល់ពីរឆ្នាំម្តង” ។
ការប្រកួតបាល់ទាត់ពិភពលោកត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ចាប់តាំងពីឆ្នាំ 1930 លើកលែងតែក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយសមាជិករបស់ Conmebol រួមមានក្រុមឈ្នះជើងឯកប្រាំសម័យកាលប្រេស៊ីល និងក្រុមជើងឯក២សម័យអាហ្សង់ទីន ផងដែរ៕
ប្រភព ៖ BBC Sport

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner