ធន់ ចាន់តាក់ វាយអំបោះឆៅលើកទី១ដូចយល់សុបិន្តឈ្នះដោយពុំដឹងខ្លួនថាឈ្នះ
កីឡាករគុនខ្មែរក្លិបប្រដាល់ក្រសួងការពារជាតិ ធន់ ចាន់តាក់ បានផ្តួលកីឡាករ អេលីត ភក្តី ក្លិបនាយដ្ឋានអង្គរក្សឲ្យសន្លប់ក្នុងទឹកទី១ក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ២ ប្រកួតរុំអំបោះឆៅ កាលពីថ្ងៃ ទី២៧ ខែ តុលា ឆ្នាំ២០២១ ។
ជ័យជំនេះការប្រកួតរុំអំបោះឆៅដែលជាបទពិសោធន៍លើកទី១នេះ កីឡាករ ធន់ ចាន់តាក់ បានលើកឡើងថា ការប្រកួតរុំអំបៅឆៅនេះ ខ្ញុំមានការព្រួយបារម្មណ៍ខ្លះៗដែរ ព្រោះថា វាប្រៀបដូចជាការប្រកួតប្រើដោយដៃទទេ អ្នកណាវាយចូលមុនអ្នកនោះឈ្នះ ហើយដៃគូយើងនិងសន្លប់។
ធន់ ចាន់តាក់ លើកឡើងទៀតថា មួយប្រកួតនេះខ្ញុំចាត់ទុកជាបទពិសោធន៍លើកទី១ សម្រាប់ខ្ញុំ ដែលខ្ញុំបានប្រកួតរុំអំបោះឆៅបែបនេះ ព្រោះពេលវាយចូលដៃគូសន្លប់ វាបៀបបានដូចការយល់សុបិន្តអញ្ចឹងឈ្នះដោយពុំដឹងថាខ្លួនឈ្នះឡើយ ។
ធន់ ចាន់តាក់ អះអាងថា ឆ្លងកាត់បទពិសោធន៍ប្រកួតរុំអំបោះឆៅលើកទី១ក្នុងកម្មវិធីប្រដាល់គុនខ្មែរអលស្តារ២ លើកទី១នេះ បានផ្តល់បទពិសោធន៍ល្អមួយសម្រាប់ខ្ញុំសម្រាប់ចូលរួមប្រកួតក្រោយៗទៀត ហើយ ប្រសិនបើមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស ដោយមានការអនុញ្ញាតពីសហព័ន្ធ និងក្លិប ខ្ញុំនឹងទៅប្រកួតបែបរុំអំបោះឆៅភ្លាមដោយមិនរុញរាចិត្ត៕



