រថភ្លើងដឹកទំនិញចិន-អឺរ៉ុប “Shanghai Express” ធ្វើដំណើរទៅដល់ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ (Video Inside)

ហែមប៊ឺគ៖ រថភ្លើងដឹកទំនិញចិន-អឺរ៉ុបដំបូង មានឈ្មោះថា “Shanghai Express”បានធ្វើដំណើរមកដល់កន្លែងដឹកទំនិញក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ហើយនៅក្នុងសប្តាហ៍នេះ។

ពិធីស្វាគមន៍មួយត្រូវបានធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរការមកដល់ដោយជោគជ័យរបស់រថភ្លើង“Shanghai Express”។ ដោយដឹកកុងតឺន័រចំនួន ៥០ទូរ ដែលផ្ទុកដោយសម្លៀកបំពាក់ ស្បែកជើង មួក គ្រឿងកញ្ចក់ គ្រឿងបន្លាស់រថយន្ត និងទំនិញផ្សេងៗទៀត វាបានចាកចេញពីទីក្រុងសៀងហៃ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយឆ្លងកាត់ព្រំដែនចិននៅ Alataw Pass ក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយ័ព្យនៃប្រទេសចិន មុនពេលមកដល់ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ រថភ្លើង​នេះ​ដំណើរការ​ជា​រៀងរាល់​សប្តាហ៍ ខណៈដែល​ផ្លូវ​ថ្មី​នឹង​ត្រូវ​បើកដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខនេះ។

រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលធ្វើដំណើរតាមផ្លូវចំនួន ៧៣ បានទៅដល់ទីក្រុងជាង ១៧០ ក្នុងប្រទេសអឺរ៉ុបចំនួន ២៣ ចាប់តាំងពីវាត្រូវបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ការធ្វើដំណើរតាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុបទទួលបានសន្ទុះកំណើនដ៏រឹងមាំចាប់តាំងពីដើមឆ្នាំ ២០២១ ជាមួយនឹងចំនួនសរុបកើនឡើង ៣២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ១០.០៣០ នៅចុងខែសីហា នេះបើតាមទិន្នន័យពីក្រុមហ៊ុនរដ្ឋចិន Railway Group Co., Ltd៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner