សំពាធលើ Ole ត្រូវបានបន្ថយ ក្រោយរ៉ូណាល់ដូជួយ Man Utd បំបាក់ Spur ៣-០
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រុមបិសាចក្រហម Manchester United បានបន្ធូរបន្ថយសំពាធមកលើ អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ក្រោយពេល Manchester United បានយកឈ្នះ Tottenham Spur ក្នុងលទ្ធផល ៣ ទល់នឹង ០ អំឡុងការប្រកួត កាលពីយប់ថ្ងៃសៅរ៍ទី៣០ តុលា នេះបើតាមការចេញផ្សាយរបស់ Sky News ។
៣គ្រាប់នេះ រកបានដំបូងដោយ រ៉ូណាល់ដូ ខណៈគ្រាប់ទី២ រ៉ូណាល់ដូ បញ្ជូនទៅឲ្យ Edinson Cavani សុតបញ្ជូលទីយ៉ាងល្អ ហើយគ្រាប់ទី៣ គឺរកបានដោយ Marcus Rashford ។
គួរបញ្ជាក់ថា Ole ត្រូវរងសំពាធជាខ្លាំងក្នុងការដឹកនាំ Man Utd ថ្មីៗនេះ ខណៈមានការរិះគន់លើទម្រង់លេងដែលលោករៀបចំ ជាពិសេស Man Utd ទើបត្រូវបាន Liverpool បំបាក់ ៥ ទល់នឹង ០ ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ