លោក ស៊ី ជីនពីង អំពាវនាវឱ្យមានការទទួលស្គាល់វ៉ាក់សាំងជំងឺកូវីដ-១៩ទៅវិញទៅមក

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៌​មុន​ ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩​ ដោយ​ផ្អែក​ទៅ​លើ​បញ្ជី​ប្រើប្រាស់​ក្នុង​គ្រាមាន​​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua​។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កិច្ចប្រជុំ​កំពូល​លើក​​ទី​១៦ របស់​មេដឹកនាំ​ក្រុម​ប្រទេស​អ្នក​មាន​ G20 លោក​ស៊ី​បាន​និយាយ​ថា​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩​ជាង​ ១,៦ ពាន់​លាន​ដូស​ទៅ​កាន់​ពិភពលោក​ ហើយ​កំពុង​ធ្វើ​ការ​ជា​មួយ​ប្រទេស​ចំនួន ១៦ ផ្សេង​ទៀត​ដើម្បី​ពង្រីក​ផលិតកម្ម​បន្ថែម​ទៀត​។ លោក​ក៏​បាន​លើក​ឡើង​ថា​លើក​ឡើង​ថា​ប្រទេស​ចិន​សម្រេច​បាន​គោលដៅ​ពង្រីក​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​រហូត​ដល់​ ៧ពាន់​លាន​ដូស​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ប្រទេស​រុស្សី​ក៏​បាន​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​វ៉ាក់សាំង Sputnik V របស់​ខ្លួន ដោយ​លោក​ប្រធានាធិបតី​វ៉្លាឌីមៀរ ពូទីន​លើក​ឡើង​​​ថា​មាន​កង្វះ​វ៉ាក់សាំង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ គឺ​ដោយសារ​ប្រទេស​ខ្លះ​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់ ​ការ​រារាំង​ការ​ប្រកួត​ប្រជែង​ពី​បរទេស និង​មិន​ទទួល​ស្គាល់​វ៉ាក់សាំង​ទៅ​វិញ​ទៅ​មក​។

យ៉ាង​ណា​មិញ​មាន​ការ​រាយការណ៍​ថា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G20 បាន​យល់​ព្រម​ធ្វើ​ការ​ប្ដេជ្ញា​បំពេញ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ ៧០ ភាគរយ​នៃ​ប្រជាជន​ពិភពលោក​ត្រឹម​ឆ្នាំ​២០២២ ខណៈ​ពេល​ដែល​គោលដៅ​ ៤០ ភាគរយ​ត្រឹម​ឆ្នាំ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក​ជិត​បាន​សម្រេច​ហើយ​៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner