ហោរាសាស្រ្តប្រចាំអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកអាចដំណើរទៅបានយ៉ាងល្អប្រសើរ ប៉ុន្តែ ពត៌មានរីករាយ ឬលទ្ធផលធំដុំនៅមិនទាន់អាចទៅរួចនោះទេក្នុងពេលនេះ។ លោកអ្នកនឹងទទួលបានភាពងាយស្រួលក្នុងការការិយាល័យ និងរាល់ការអនុវត្តទាំងឡាយ។ ក្រៅពីនេះ សូមលោកអ្នកបញ្ឈប់ការសង្ស័យចំពោះខ្លួនឯង និងពិសេសកុំគិតសង្ស័យច្រើន។ បញ្ហាតូចតាចមួយចំនួនក្នុងថ្ងៃនេះអាចនឹងកើតឡើង ប៉ុន្តែវាមិនមែនជាក្តីបារម្ភរបស់លោកអ្នកឡើយ ពីព្រោះវានឹងរសាយបាត់ទៅវិញយ៉ាងងាយស្រួល។ ក្រៅពីនេះ លោកអ្នកទទួលបានទស្សនៈវិស័យវិជ្ជមាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាអាជីពណែនាំមិនឲ្យលោកអ្នករស់នៅជាមួយចំណុចអវិជ្ជមានជាដាច់ខាត។ ប្រសិនបើអ្នកកំពុងជួបការមិនពេញចិត្តចំពោះរាល់ការងារ និងស្ថានភាពជុំវិញខ្លួន គឺសូមចំណាយពេលវេលាពិនិត្យាការងារឡើងវិញ។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅក្បែរខ្លួនទាំងតូចធំ គឺមានភាពល្អប្រសើរណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះទាញយកផលប្រយោជន៍ឲ្យបានច្រើន។ សូមព្យាយាមពង្រីកការទទួលខុសត្រូវ បន្ថែមចំពោះម៉ោងពេលបំពេញការងារ ហើយធ្វើយ៉ាងណាកុំធ្វើការដោយប្រើអារម្មណ៍។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រាសីរាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពការងារនៅក្នុងថ្ងៃនេះទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរ។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារតាមបំណង ក្នុងនោះការផ្លាស់ប្តូរទីកន្លែងការងារ ការបោះទុន និងចាប់អាជីពថ្មីសុទ្ធតែអាចធ្វើទៅរួច និងមានភាពចម្រុងចម្រើនទាំងអស់។ ដោយសារថ្ងៃនេះមានអំណោយផលល្អ អ្នកគួរពង្រឹង និងបង្កើនទំនាក់ទំនងឲ្យបានច្រើនបន្ថែមទៀត។ ក្នុងនោះលោកអ្នកជាអាជីករមិនគួរបោះបង់ចោលការផ្សព្វផ្សាយនោះទេ។ ក្នុងនោះសូមមានគំនិតវិជ្ជមានជានិច្ច ហើយការប្រាស្រ័យទាក់ទងក៏សូមមានចិត្តអនុគ្រោះ និងស្មោះត្រង់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះគួរតែត្រូវកំណត់ និងគ្រប់គ្រងឲ្យបានល្អ។ លោកអ្នកមានលទ្ធភាពធ្វើការងារឲ្យសម្រេច ឬធ្វើអាជីវកម្មឲ្យទទួលបានប្រាក់ចំណេញច្រើន។ បើទោះបីពេលនេះមានបញ្ហាខ្លះមិនអាចស្រាយបានទាំងស្រុងក៏ដោយ ក៏សូមបន្តការខំប្រឹងប្រែងគ្រប់កាលទេស បើទោះជាការងារនោះតូចតាចយ៉ាងណាក្តី។ ចំពោះឳកាសនានាដែលកើតឡើង សូមកុំទាន់ប្រញាប់ប្រញាលទទួលយកខ្លាំងពេក ពិសេសរឿងលុយកាក់តែម្តង។ ដោយឡែក កុំខកខានក្នុងការរៀបចំតុបតែងខ្លួន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងារនានារបស់លោកអ្នកមានលទ្ធផលខ្ពស់។ លាភសំណាងជាច្រើននឹងកើតឡើង ក្នុងនោះទំនងជាទទួលបានលាភផ្នែកសម្ភារៈច្រើនជាងលុយកាក់។ ចំពោះកិច្ចការងារ គឺហែលជាត្រូវហត់នឿយជាងមុនបន្តិច អ្វីៗទាមទារការចូលរួមរបស់អ្នកទាំងស្រុង។ សម្រាប់ទំនាក់ទំនងជាមួយថ្នាក់លើគួរតែពេលវេលាសមស្របសម្រាប់ការរឹតចំណងឡើងវិញ លោកអ្នកត្រូវការភាពស្និទ្ធស្នាល និងការគាំទ្របន្ថែម ដូច្នេះចូរយកចិត្តទុកដាក់លើករណីនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសរីកចម្រើនការងារច្រើន ដូច្នេះសូមកុំបដិសេធការផ្តល់ជូននានា ទាក់ទងនឹងដំណើរការអាជីវកម្ម ការដាក់ចេញនូវការទទួលខុសត្រូវថ្មី។ លើសពីនេះទៅទៀត អ្នកនឹងមានពេលវេលាគិតគូរបានច្រើន។ ចំពោះដំណើរទស្សនៈកិច្ចការងារទំនងជាប្រព្រឹត្តទៅនៅខែក្រោយ។ ក្រៅពីនេះសូមកុំមានចិត្តរវើរវាយច្រើន ការមិនទុកចិត្តនឹងសមត្ថភាពរបស់ខ្លួនឯងឲ្យសោះត្រូវបោះបង់។ ដោយឡែក សូមកុំព្យាយាមចាប់យកការងារច្រើនក្នុងពេលតែមួយ ប្រយ័ត្នផុងខ្លួននឹងភាពស្មុគ្រស្មាញ និងការបាត់បង់ពេលវេលា។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះ ភាគច្រើនអ្នកអាចដោះស្រាយបញ្ហាចំពោះមុខបានល្អ ដូច្នេះភាពរឹងស្ទះខ្លះក្នុងការងារ មិនមែនជាចំណុចដែលគួរឲ្យព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងនេះ សូមធ្វើយ៉ាងណាកុំឲ្យបាត់បង់តុល្យភាព និងជំនឿចិត្តលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះលោកអ្នកមានមនុស្សនៅជុំវិញខ្លួនកោតសរសើរ និងជួយជ្រោមជ្រែងយកអាសារណាស់ ដូច្នេះសូមកុំមានកង្វល់ឲ្យសោះ។ លើសពីនេះ អ្នកគួរចាប់ផ្តើមសំលឹងមើលការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ រួមទាំងមនុស្សដែលនៅជុំវិញខ្លួន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះការងាររបស់អ្នកមានដំណើរការទៅដោយរលូន។ អ្នកមានមនុស្សល្អៗនៅក្បែរខ្លួន ចាំជួយ និងគាំទ្រជានិច្ច។ ប៉ុន្តែប្រការដែលគួរយកចិត្តទុកដាក់ក៏ច្រើនណាស់ដែរ ពិសេសទាក់ទងនឹងភាពមិនច្បាស់លាស់ ការវាយតម្លៃលឿន និងការធ្វសប្រហែស។ អ្នកគួរព្យាយាមកែសម្រួលស្ថានភាពមិនប្រក្រតីនានាឲ្យបានឆាប់រហ័ស ពិសេសគួរតែអនុវត្តការងារឲ្យបានពីព្រឹក។ ផ្ទុយពីស្ថានភាពមិនប្រក្រតីខ្លះៗក្នុងពេលនេះ គឺអ្នកមានលទ្ធភាពយល់ដឹងពីភាពប្រែប្រួលបានល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាបំផុតសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះសូមពន្យាពេលធ្វើរឿងរ៉ាវសំខាន់រហូតដល់ចុងបញ្ចប់នៃការងារល្ងាចនេះ។ សូមជ្រើសរើសធ្វើកិច្ចការសាមញ្ញៗដែលមិនត្រូវការវិធីសាស្ត្រ និងការទទួលខុសត្រូវខ្លាំង។ ក្រៅពីនេះសូមបោះបង់ចោលការប៉ងប្រាថ្នាក្នុងការបំពេញការងារច្រើនឲ្យបានសម្រេចក្នុងពេលតែមួយ។ វានឹងគ្រប់គ្រាន់ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងកាតព្វកិច្ច កុំចំណាយពេលវេលាលើប្រធានបទមិនបានប្រយោជន៍ ដូចជាការនិយាយដើមចុងអ្នកដទៃជាដើម។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេល្អជាមធ្យម។ សូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាច សូមកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា។ ភាគច្រើនគំនិតយោបល់ និងបំណងរបស់អ្នកពិបាកធ្វើឲ្យគេយល់ស្របបាននោះទេ ក្រៅពីនេះភាពយល់ច្រលំអាចនឹងកើតឡើងជំនួសវិញផង។ ក្នុងវេលានេះសូមចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត ហើយបោះបង់ចោលការសង្ស័យ និងកង្វល់ទាំងឡាយ ពីព្រោះអាជីពរបស់អ្នកកំពុងស្ថិតនៅលើផ្លូវដ៏ល្អប្រសើរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាតូចតាចផ្នែកហិរញ្ញវត្ថុអាចនឹងកើតមាន ដូច្នេះសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់កាសទាំងឡាយ ហើយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគ។ អាជីពការងារថ្ងៃនេះ ព្រមានចំពោះការជាប់គាំងនៅក្នុងកិច្ចការ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ពីព្រោះវាអាចនឹងដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងពីបាតុភូតនេះ។ ផ្ទុយទៅវិញ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចកែប្រែស្ថានការណ៍ឲ្យប្រសើរ និងមានផ្លែផ្កាឡើងវិញ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាតូចតាចផ្នែកហិរញ្ញវត្ថុអាចនឹងកើតមាន ដូច្នេះសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់កាសទាំងឡាយ ហើយហាមដាច់ខាតចូលរួមក្នុងសកម្មភាពវិនិយោគ។ អាជីពការងារថ្ងៃនេះ ព្រមានចំពោះការជាប់គាំងនៅក្នុងកិច្ចការ ប៉ុន្តែសូមកុំបាក់ទឹកចិត្ត ពីព្រោះវាអាចនឹងដោះស្រាយបានប្រសិនបើអ្នកព្យាយាមយល់ដឹងលើករណីនេះ។ ទន្ទឹមនឹងនេះ គួរមានការប្រុងប្រយ័ត្នរាល់ពាក្យសំដី និងកាយវិការ លោកអ្នកមិនគួរពាក់ព័ទ្ធនឹងការងាររបស់អ្នកដទៃ បើទោះជាយល់ថាគួរតែធ្វើក្តី។ សូមបណ្តោយស្ថានភាពអវិជ្ជមានក្នុងពេលនេះ ហើយរងចាំឪកាសល្អជាថ្មី។
ចំណាំ
ឆ្នំាទាំង៣ ខាល រោង មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណោយផលខ្ពស់ក្នុងអាជីព ដែលអាចឲ្យអ្នកសម្រេចគោលដៅ និងទួលបានផលជាទីគាប់ចិត្ត។ ក្នុងនោះលាភសក្ការៈ និងសេចក្តីកើតឡើងស្របគ្នា។