ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសសាឡើងវិញចាប់ពីថ្ងៃទី១វិច្ឆិកា (Video Inside)

កម្ពុជាបានប្រកាសបើកដំណើរការប្រទេសជាតិសាឡើងវិញចាប់ពីថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១នេះ នៅទន្ទឹមនឹង យុទ្ធនា ការចាក់វ៉ាក់សាំងលើពលរដ្ឋវ័យពី៦ឆ្នាំឡើងទៅ បានសម្រេចតាមគោលដៅស្ទើរទាំងស្រុងនៅទូ ទាំង ប្រទេស។

សម្តេចតេជោហ៊ុនសែន នៅថ្ងៃទី១វិច្ឆិកាក្នុងទិវាបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងជុំទី១លើពលរដ្ឋចាប់ពី អាយុ៦ឆ្នាំឡើងនិងជាថ្ងៃចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩លើកុមារអាយុ៥ឆ្នាំទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ប្រាប់ប្រជាពលរដ្ឋក្នុងពិធីមួយពីវិមានសន្តិភាព ។

កម្ពុជាបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសចាប់តាំងពីថ្ងៃទី៤មីនាឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី ១វិច្ឆិកាដែលបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងជុំទី១លើពលរដ្ឋចាប់ពីអាយុ៦ឆ្នាំឡើងនេះ រយៈពេលនៃការ ចាក់វ៉ាក់សាំងមានសរុបចំនួន២៤២ថ្ងៃ។ ក្នុងរយៈពេល២៤២ថ្ងៃនេះ ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងប្រទេសបាន ជាង៨៥ភាគរយលើចំណោមពលរដ្ឋ១៦លាននាក់ទូទាំងប្រទេស ប៉ុន្តែសម្តេចតេជោបានគូសបញ្ជាក់នៅថ្ងៃនេះ ថាក្នុងចំណោមពលរដ្ឋខ្មែរដែលបានចាក់វ៉ាក់សាំងកន្លងមកនេះ ក៏រួមមានពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅ ប្រទេសក្នុងនោះរួមមានប្រទេសថៃដែលខ្លះមិនទាន់បានចាក់ផងដែរ ទន្ទឹមនឹងពលរដ្ឋខ្មែរដទៃទៀតដែលរស់ នៅ ធ្វើការនៅប្រទេសជប៉ុន ឬកូរ៉េខាងត្បូង ក្តីពួកគេត្រូវគេរាយការណ៍ថាជុំវិញការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង អស់ទៅហើយនោះ ។

នៅថ្ងៃនេះផងដែរ, មនុស្សទី១០លានដែលជាអ្នកចុងក្រោយនៃ ផែនការចាក់វ៉ាក់សាំងលើមនុស្សចាប់ពីអាយុ ១៨ ឆ្នាំឡើងនោះ ក៏ត្រូវបានគេប្រកាសរកឃើញដែលស្ត្រីអាយុ៨៩ឆ្នាំរស់នៅក្នុងក្រុងសៀមរាប, ខេត្តសៀមរាប៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner