កម្ពុជាប្រកាសបើកដំណើរការប្រទេសជាតិសាឡើងវិញចាប់ពីថ្ងៃ១វិច្ឆិកា (Video Inside)
កម្ពុជាបើកដំណើរការប្រទេសជាតិពេញលេញសាជាថ្មីចាប់ផ្តើមពីថ្ងៃនេះហើយ។ សម្តេចតេ ជោហ៊ុនសែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់នៅថ្ងៃច័ន្ទនេះនូវការបើកប្រទេសនិងដំណើរការនានាសាឡើងវិញដោយពលរដ្ឋ ត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ក្នុងបរិបទថ្មី ។
នៅទន្ទឹមនឹងការបើកប្រទេសសាឡើងវិញនេះ សកម្មភាពនានាមួយចំនួនទៀតដូចជាការឈប់សម្រាកដើរលេង ក្នុងពិធីបុណ្យអុំទូក និងសំពះព្រះខែ ក៏ត្រូវបានអនុញ្ញាតការសម្រាកជាធម្មតាផងដែរ, ចំណែកដំណើរការបើក ក្លឹបកំសាន្តនានាឯទៀត ក៏នឹងត្រូវបានអនុញ្ញាតផងទៀត។
នៅជាមួយគ្នានេះផងដែរ, តួលេខនៃអំពើល្មើសបំពានវិធានរដ្ឋបាលនិងវិធានសុខាភិបាល ត្រូវគេឃើញថាបាន ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងបញ្ជាក់នៅថ្ងៃទី១ វិច្ឆិកា នេះថា ក្នុងរយៈពេល៧២ម៉ោងចុងក្រោមនេះ ពលរដ្ឋដែលល្មើសនឹង វិធានការមានតិចតួចបំផុតនិងសមត្ថកិច្ចមិនបានធ្វើការផាកពិន័យនិងធ្វើការឃាត់ខ្លួនដូចមុនៗនោះឡើយ៕