កម្ពុជានៅសល់ជាង២ភាគរយទៀតគ្រប់១០០ភាគរយនៃចំនួនមនុស្សចាក់វ៉ាក់សាំងទូទាំង (Video Inside)

មនុស្សវ័យ១៨ឆ្នាំឡើង បានបន្តទទួលការចាក់វ៉ាក់សាំងបន្ថែមទៀត បើទោះបីជាផែនការដាក់ចេញការចាក់លើ មនុស្សចំនួន១០លាននាក់ បានគ្រប់តាមផែនការណ៍រួចមកហើយនោះក៏ដោយ។ មនុស្សទី១០លាននាក់ ត្រូវ បានគេ រកឃើញម្សិលមិញលើស្ត្រីចំណាស់អាយុ៨៩ឆ្នាំម្នាក់ក្នុងក្រុងសៀមរាប។

សេចក្តីរាយការណ៍២៤ម៉ោង ចុងក្រោយនេះ បានបញ្ជាក់ថាតួលេខចាក់វ៉ាក់សាំងលើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន ៥ពាន់ ១៩៩នាក់ហើយ ។ យោងតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៣ម៉ឺន៧ពាន់១៣៩នាក់ ។

តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០២ ខែ វិច្ឆិកា  បានកើនដល់១៣លាន៧សែន៤ម៉ឺន៦ពាន់៦២៦នាក់។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ១៣ លាន៨ម៉ឺន១ពាន់៧៣នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់ ១៧ឆ្នាំ មានចំនួន១លាន៧សែន ៨ម៉ឺន៩ពាន់៥៨៧នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំ មានចំនួន១លាន៩សែន២ម៉ឺន៥ពាន់ ២៨នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន ២ម៉ឺន៦ពាន់៨១១នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើ ពលរដ្ឋគិតមកដល់ថ្ងៃទី០២ វិច្ឆិកា បានចំនួន ១លាន៨សែន៨ម៉ឺន៥ពាន់៩១១នាក់ ។

បើគិតសរុបលើតួលេខ ប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើន ប្រមាណ ៩៧,៩៣% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner