ព្រលានយន្តហោះអន្តរជាតិតារាសាគរត្រៀមបើកដំណើរការហោះហើរសាកល្បង (Video Inside)
ព្រលានយន្តហោះអន្តរជាតិតារាសារគរតម្លៃ៣ពាន់៨០០លានដុល្លារត្រៀមនឹងបើកការហោះហើរសាកល្បង នៅដើមខែមករា ឆ្នាំ២០២២ នេះហើយទន្ទឹមនឹងកម្ពុជាបានប្រកាសការបើកដំណើរការប្រទេសសាឡើងវិញ។
ការត្រៀមនឹងបើកលើដំណើរការហោះហើរនេះ បានបញ្ជាកអោយដឹងតាមរយៈកិច្ចប្រជុំមួយកាលពីថ្ងៃទី០១ ខែវិច្ឆិកាដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។ តំបន់តារាសារគរក្នុងខេត្តកោះកុង គឺជាតំបន់វិស្ស មកាល ត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នាចុងខែវិច្ឆិកាខាងមុខនេះ។ អាកាសយានដ្ឋាន អន្តរជាតិ តារា សាគរ មានទីតាំងលើដីទំហណ៤ម៉ឺនពាន់ហិកតា និងមានផ្លូវរត់ប្រវែង៣ពាន់២០០ម៉ែត្រ និងទទឹងប្រវែង ៦០ ម៉ែត្រ។
តំណាងក្រុមហ៊ុននៃតំបន់វិស្សមកាលតារាសាគរ បានថ្លែងថាព្រលានយន្តហោះអន្តរជាតិ នេះនឹងអាចបើកជា ផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២។ ព្រលានយន្តហោះនេះ នឹងអាចទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំ។ សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣រួច មកហើយ គឺ ទី១៖ ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និង ទី៣៖ ព្រលានយន្ដហោះអន្ដរ ជាតិ ខេត្តព្រះសីហនុ៕