បារាំងផ្តល់ជំនួយឥតសំណង៥០ម៉ឺនដុល្លារកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល (Video Inside)

បារាំងគ្រោងនឹងផ្ដល់ជំនួយឥតសំណងប្រមាណ៥០ម៉ឺនដុល្លារ ដើម្បីជួយកសាងសមត្ថភាពក្នុងវិស័យអាកាស ចរស៊ីវិលនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី២វិច្ឆិកានេះ រវាងរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ រួមជាមួយ អគ្គនាយកនៃអាជ្ញាធរអា កាសចរណ៍ស៊ីវិលបារាំង លោកដាម្ញៀន ខេហ្ស,  និងនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍលោកស្រី អូហ្វេ លី បួហ៊ីស។ 

មន្ត្រីអាកាសចរស៊ីវិល បានថ្លែងថា គម្រោងនេះបានផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន៖ ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន, ការផ្តល់កិច្ចការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែ ទាំបច្ចេកទេសអាកាសយាន, ការផ្តល់ភាពបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ, និងការ ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានថ្លែងថាពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនងដ៏ យូរ អង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញា ធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner