កម្ពុជានឹងមានទីលានប្រណាំងរថយន្តតម្លៃជាង៣០លានដុល្លារ (Video Inside)
កម្ពុជាគ្រោងនឹងមានទីលានប្រណាំងរថយន្តតម្លៃជាង៣០លានដុល្លាដែលត្រៀមនឹងបង្កើតនៅឆ្នាំ២០២២។ សេចក្តីរាយការណ៍តាមបណ្តាញព័ត៌មានក្នុងស្រុក បានបញ្ជាក់ថាគម្រោងវិនិយោគទីលានប្រណាំងរថយន្តលើក ដំបូងរបស់កម្ពុជានោះ នឹងត្រូវវិយោគដោយក្រុមហ៊ុន Maritime Group។ ទីតាំងវិនិយោគនោះ ត្រូវគេរាយការណ៍ ថា នឹងស្ថិតលើដីទំហំ១៦០ ហិកតា នៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway)ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយ ពីរាជធានីភ្នំពេញប្រមាណ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។
ទីលានប្រណាំងរថយន្តនេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន FIA ហ្វេដេរ៉ាស្យុង អាំងទែ័រណាស្យុងណាស់ ដឺ ឡូតូម៉ូប៊ីល (Fédération Internationale de l’Automobile)។ ម្ចាស់នៃគម្រោងវិនិយោគនេះ ត្រូវបានគេបញ្ជាក់ ថាគឺអ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group និងគម្រោងនោះ ត្រូវចាប់ផ្តើមបើកការដ្ឋានសាង សង់នៅចុងឆ្នាំ២០២២ខាងមុខនេះ៕