កម្ពុជាយកខេត្តព្រះសីហនុធ្វើជាកិច្ចប្រជុំមហាសន្និបាតសមុទ្ទអាស៊ីចុងឆ្នាំ២០២១ (Video Inside)

កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្ទអាស៊ីនាចុងឆ្នាំ២០២១ក្នុងក្រុងព្រះសីហនុដែល នឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជាដែលទើបបានចាប់ផ្តើមការបើកប្រទេសសាឡើងវិញនាដើមខែវិច្ឆិកានេះ ។

យោងតាមក្រសួងបរិស្ថាន មហាសន្និបាតសមុទ្ទអាស៊ីបូព៌ាឆ្នាំ២០២១ថ្ងៃទី១និង២ធ្នូ នឹងប្រព្រឹត្តក្រោមប្រធាន បទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័ថា ទសវត្សថ្មីនៃមហា សមុទ្ទជាមួយក្តីសង្ឃឹមនិងមានសុខភាព, ពលរដ្ឋនិងសេដ្ឋកិច្ច។ មហាសន្និបាតសមុទ្ទអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃសមុទ្ទពិភពលោក។

យ៉ាងហោចប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះ រួមមាន១០ ប្រទេសមកពីខាងក្រៅដូចជា​សាធារណរដ្ឋប្រជា មានិតចិន, ជប៉ុន, កូរ៉េខាងត្បូង និងប្រទេសជាច្រើនដទៃទៀត។ មហាសន្និបាតសមុទ្ទអាស៊ីនាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីក្រុងព្រះសីហនុជាប់នឹងឆ្នេរសមុទ្ទដែលបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង របស់កម្ពុជា ហើយនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍នៃពហុជាតិសាសន៍។

យោងតាមក្រសួងបរិស្ថាននៅថ្ងៃដដែល ដែលមានមហាសន្និបាតសមុទ្ទអាស៊ីបូព៌ាឆ្នាំ២០២១នោះ កម្ពុជាក៏នឹងរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧នៃភាព ជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្ទអាស៊ីបូព៌ានៅក្នុងខេត្តព្រះសីហនុនោះផងទៀត។

សូមទស្សនា Spot រៀបរៀងមួយរបស់ក្រសួងបរិស្ថាននៅមុនការរៀបចំពិធីនៅក្នុងក្រុងព្រះសីហនុនាដើមខែធ្នូជិតមកដល់ ខាង មុខនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner