ការចុះឈ្មោះបោះឆ្នោតថ្មីកើនដល់ជាង១ម៉ឺន១ពាន់នាក់ (Video Inside)

ពលរដ្ឋចំនួន១ម៉ឺន១ពាន់៦៤២នាក់បានមកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងថ្ងៃទី២០នៃការនៃការពិនិត្យបញ្ជី ឈ្មោះ ដែលនាំឲ្យចំនួនតួលេខបានកើនដល់ជាង២៣ម៉ឺននាក់ហើយ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានរយៈពេល៥០ថ្ងៃ ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី១២ខែតុលាមក។ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ខែវិច្ជិកា។

យោងតាមគណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត, រយៈពេល២០ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះថ្មីមាន ចំនួន២៣ម៉ឺន១ពាន់៩៦៨នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោតសរុប មានចំនួន ១១ម៉ឺន ៨ពាន់៣១៣នាក់ ,អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៧ម៉ឺន៧ពាន់៤៧០នាក់ និងអ្នកដែលបានផ្ទេរ ទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ៦ម៉ឺន៩ពាន់៣២៥នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner