បណ្តាញសង្គមផ្សាយថាផ្ទះលោក កឹម សុខា ដាក់លក់តាមប្រព័ន្ធអចលនវត្ថុ (Video Inside)
បណ្តាញសង្គមនៅថ្ងៃនេះ បានផ្សាយជុំវិញការដាក់លក់ផ្ទះអតីតប្រធានគណបក្សប្រឆាំងលោកកឹមសុខាប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីលោកកឹមសុខានិងមន្ត្រីដែលស្និទ្ធជាមួយរួបលោកនោះឡើយ។
យោងតាមការផ្សាយ ផ្ទះវីឡាដែលមានអាងហែលទឹកមួយថែមទៀតនោះ ស្ថិតក្នុងបរិវេណខណ្ឌទួលគោក និងមានការបញ្ជាក់ថា គឺ ជាវីឡានៃកម្មសិទ្ធិរបស់លោកកឹមសុខាស្ថិតលើដីទំហំ២០គុណ នឹង ៤០ម៉ែត្រ។ ផ្ទះនោះ ត្រូវគេដាក់លក់តម្លៃ ជាង២លានដុល្លារដែលជាតម្លៃអាចចរចាបានថែមទៀត។
យោងតាមក្រុមហ៊ុនអចលនទ្រព្យដែលបានផ្សាយ ជុំវិញការលក់ផ្ទះនោះ មិនបានបញ្ជាក់ថាគឺជាផ្ទះរបស់បុគ្គលណាម្នាក់នោះឡើយ, ប៉ុន្តែបានសរសេរបញ្ជាក់ថា ផ្ទះដែលមានបន្ទប់គេង៦និងបន្ទប់ទឹក៨នេះ គឺជាផ្ទះដែលគេចង់ «លក់ បន្ទាន់ខ្លាំង» ។ មនុស្សជំនិតរបស់លោក កឹមសុខាដូចជា សហមេធាវីការពារក្ដីរបស់លោកជាដើម ត្រូវបានគេដកស្រង់សម្តីបញ្ជាក់ ជុំវិញការចង់ដឹងអំពី ការលក់ផ្ទះនោះ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ណាមួយពីប្រភពទាំងឡាយនោះទេ៕