ស្ថានទូតខ្មែរនៅអូស្រ្តាលីបញ្ជាក់ជុំវិញការបើកប្រទេសនៅអូស្ត្រាលី (Video Inside)
ស្ថានទូតខ្មែរក្នុងប្រទេសអូស្ត្រាលី បានជូនដំណឹងដល់សិស្ស-និស្សិត និងពលរដ្ឋខ្មែរ ជុំវិញការអនុញ្ញាតរបស់ រដ្ឋាភិបាលអូស្ត្រាលីដល់អ្នកដំណើរចេញចូលអូស្ត្រាលីទាំងអស់នូវការមិនតម្រូវធ្វើចត្តាឡីស័កនោះទេ បើសិន អ្នកដំណើរទាំងនោះ បានចាក់វ៉ាក់សាំងពេញលេញរួចរាល់។
យោងតាមស្ថានទូតខ្មែរដដែលចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា, ការបើកព្រំដែនអន្តរជាតិជំហានដំបូង ត្រូវបានអនុវត្តនៅរដ្ឋចំនួនពីរសិន គឺ រដ្ឋ New South Wales និង រដ្ឋVictoria។ ចំណែកការធ្វើដំណើរចូលមកតាមរដ្ឋផ្សេងៗ នឹងតម្រូវធ្វើចត្តាឡីស័ក ១៤ទោះបីជាអ្នកដំណើរនោះ បានចាក់វ៉ាក់សាំងចំនួន២ដូសរួចហើយក៏ដោយ។
បច្ចុប្បន្ន ប្រភេទវ៉ាក់សាំង ដែលមានការទទួលស្គាល់ពីរដ្ឋា ភិ បាលអូស្ត្រាលីមាន AstraZeneca Vaxzevria, AstraZeneca COVISHIELD, វ៉ាក់សាំងPfizer/Biontech ខូមៀ ណាធី Comirnaty, វ៉ាក់សាំង Moderna Spikevax, វ៉ាក់សាំងJanssen-Cilag COVID Vaccine, Sinovac Coronavac និងវ៉ាក់សាំង Sinopharm៕