ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

អាកាសធាតុនៃខ្យល់ត្រជាក់បក់មកពីទិសឦសាននឹងចាប់ផ្ដើមហើយក្នុងសប្ដាហ៍ដែលកំពុងមកដល់នេះ។ យោងតាកព្យាករណ៍កម្ពុជារវាងពីថ្ងៃទី៣ដល់៩វិច្ឆិកា នឹងរងនូវឥទ្ធិព ចំនួន៣ជាបន្ដបន្ទាប់ គឺឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ចិន, ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក និងឥទ្ធិពលពីខ្យល់មូសុងឦសាន។ យោងតាមការ ព្យាករណ៍ដដែល កម្ពុជាក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ សីតុណ្ហភាពអប្បបរមាធ្លាក់ចុះបន្តិច ក្នុងរង្វង់ ពី២០ទៅ២២ អង្សាសេ, រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសានផងដែរ ។

យោងតាមការព្យាករណ៍នៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម, ចំណែកបណ្តារាជធានីខេត្តនៅភាគខាងក្រោម និងបណ្តាខេត្តមានព្រំប្រទល់ជាប់និងប្រទេសវៀត ណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ ។ ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន តំបន់នេះ អាចនឹងមានភ្លៀងធ្លាក់តិចតួច ។ ដោយឡែក នៅតំបន់មាត់សមុទនោះវិញ តំបន់មាត់ សមុទនេះ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner