១០ខែឆ្នាំ២០២១ ការនាំអង្ករចេញធ្លាក់ចុះ ១៤,២០% (Video Inside)

កម្ពុជាបាននាំអង្ករចេញប្រមាណជាង៤៦ម៉ឺនតោនទេក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះ។ យោងតាមក្រសួងក សិកម្ម ការនាំចេញអង្កររយៈពេល១០ខែដើមឆ្នាំនេះ មានការថយចុះ -១៤,២០% ដោយសារ តម្លៃនៃការដឹក ជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងការជួបប្រទះបញ្ហានូវកង្វះទូរកុងតេន័រ។

របាយការណ៍ លំអិតរបស់ក្រសួងកសិកម្មថ្ងៃទី២វិច្ឆិកាបានបញ្ជាក់ថា អង្ករដែលបាននាំចេញរយៈពេល១០ខែកន្លងមកនេះ  សម្រេចបាន ៤៦ម៉ឺន១៦៩តោន ដែលថយចុះចំនួន ៧ម៉ឺន៦ពាន់១៣៦តោន បើធៀបនឹងបរិមាណនាំចេញក្នុង រយៈពេល១០ខែឆ្នាំ២០២០ ដែលពេលនោះមានចំនួន ៥៣ម៉ឺន៦ពាន់ ៣០៥ តោន។ របាយការណ៍ដដែលបាន បង្ហាញថាប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ រួមមាននៅទ្វីបអឺរ៉ុបចំនួន ២២ប្រទេស, ប្រទេសចិន, ប្រទេសក្នុងអាស៊ាន, និងប្រទេសផ្សេងទៀតចំនួន២៣ប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner