អឺរ៉ុប​សន្យា​ថា​នឹង​បន្ត​ជួយ​វៀតណាម​ទៀត​ ​លើ​កិច្ចការ​វ៉ាក់សាំង​

សហ​គម​អឺរ៉ុប​នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ដល់​ប្រទេស​វៀតណាម​ ​មិនថា​ ​តាមរយៈ​កុងត្រា​ពាណិជ្ជកម្ម​ ​ឬ​ ​យន្ត​ការ​កូ​វ៉ា​ក់​ទេ​ ​នេះ​បើ​តាម​គណៈកម្មការ​អឺរ៉ុប​ហៅ​កាត់​ថា​ ​E​C ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​ ​V​N​express​ ​កាលពី​ថ្ងៃ​ទី​២​ ​វិច្ឆិកា​។​

​ប្រភព​ថា​ ​ការ​សន្យា​នេះ​ធ្វើឡើង​ ​ក្នុង​ពេល​ប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​ Ursu​l​a​ ​v​on ​d​e​r ​L​eye​n ​ទទួល​ជួប​លោក​នាយករដ្ឋមន្ត្រី​វៀតណាម​ ​P​ham​ ​M​in​h​ ​Chin​h​ ​នៅ​ក្រៅ​សន្និសីទអន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​ហៅ​កាត់​ថា​ ​COP​26 ​នៅ​ប្រទេស​ស្កត់​ឡែ​ន ថ្មីៗនេះ​។​

​លោកស្រីបាន​គូស​បញ្ជាក់​ថា​ ​អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​កិច្ចការ​វ៉ាក់សាំង​ដល់​ប្រទេស​វៀតណាម​ តាមរយៈការនាំចូល ឬ យន្តការ Covax ​ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​បង្ហាញ​ការ​សង្ឃឹម​ថា​ ​វ៉ាក់សាំង​និង​ស​ម្ភារៈ​បរិ​ក្ខា​បន្ថែម​ទៀត​ ​នឹង​បញ្ជូន​ទៅដល់​វៀតណាម​។​ ​វៀតណាម​ទទួល​បាន​វ៉ាក់សាំង​ ​១​០​៧​លាន​ដូ​ស​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​តុលា​ ​ខណៈ​ដែល​មនុស្សជា​ង​២​៤​លាន​នាក់​ហើយដែលបាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner