ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។ នេះបើតាមលិខិតអនុញ្ញាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ឱសថ Molnupiravir នេះជាប្រភេទថ្នាំគ្រាប់ សម្រាប់លេប (ប្រើតាមមាត់) ប្រឆាំងនឹងមេរោគកូវីដ១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺកូវីដ១៩។ ឱសថ Molnupiravir នេះផលិតដោយក្រុមហ៊ុន Mylan Laboratories Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។

ក្រសួងសុខាភិបាលបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់ឱសថនេះ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាល ដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner