ចិនមានសុទិដិ្ឋនិយមលើកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីខ្ជះខ្ជាយអស់ពេលជាច្រើនឆ្នាំ

ក្លាសហ្គូវ៖ ក្រុមចរចាផ្នែកអាកាសធាតុជាន់ខ្ពស់ចិនបញ្ជាក់ថា កិច្ចព្រមព្រៀងទូលំទូលាយលើទីផ្សារកាបូន គឺអាចធ្វើទៅបាននៅក្នុងសន្និសិទស្តីពីអាកាសធាតុ COP26  របស់អង្គការសហប្រជាជាតិ បើទោះបីជាមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

ក្រុមគណៈប្រតិភូមួយចំនួននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិនគឺមានសារៈសំខាន់សម្រាប់វឌ្ឍនភាពដ៏មានអត្ថន័យលើសកម្មភាពអាកាសធាតុពិភពលោកនៅឯកិច្ចប្រជុំកំពូល។ អ្នកចរចារបស់ចិនស្តីពីអាកាសធាតុលោក ហ្ស៊ី ហ្សិនហ័រ (Xie Zhenhua) បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចពិភាក្សាក្នុងក្រុងក្លាសហ្គូវ ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងអាមេរិកនាំអោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ… អ្នកមិនអាចបោះបង់បានឡើយ ប៉ុន្តែសហរដ្ឋអាមេរិកបានបោះបង់ចោល ដោយលោកចង់សំដៅលើការដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុដោយលោក ត្រាំ។

លោក ហ្ស៊ី បន្ថែមថា ៥ឆ្នាំ​ត្រូវ​បាន​ខ្ជះខ្ជាយ ប៉ុន្តែ​ឥឡូវ​នេះ យើង​ត្រូវ​ប្រឹងប្រែងអោយ​បាន​ច្រើន​ជាង​នេះ​ ហើយ​តាមអោយ​ទាន់។ លោក ហ្ស៊ី បញ្ជាក់ទៀតថា លោករំពឹងថា ប្រទេសនានានឹងឈានដល់កិច្ចព្រមព្រៀងនៅទីក្រុងក្លាសហ្គូវ ដើម្បីយល់ស្របលើច្បាប់ជុំវិញទីផ្សារកាបូន ដែលស្ថិតនៅក្រោមមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner