នាយករដ្ឋមន្ត្រីជប៉ុនសន្យាធ្វើការជាមួយអង់គ្លេស ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន

ក្លាសហ្គូវ៖នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់សមភាគីអង់គ្លេសរបស់លោក គឺលោក បូរីស ចនសុន ថា ប្រទេសរបស់លោកនឹងធ្វើការរួមគ្នាជាមួយចក្រភពអង់គ្លេស ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន។

លោក គីស៊ីដា បានជួបជាមួយលោក ចនសុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មីក្នុងខែតុលា។ លោក ចនសុន បានស្វាគមន៍លោក គីស៊ីដា ដោយហៅគាត់ថា ជាមិត្តចាស់។ លោក ចនសុន បានថ្លែងអរគុណលោក គីស៊ីដា ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកប្រទេសអង់គ្លេស ក៏ដូចជាការប្តេជ្ញាចិត្តដែលលោកបានសន្យាចំពោះពិភពលោក។ ជាការឆ្លើយតប លោក គីស៊ីដា បានពន្យល់ពីគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសជប៉ុន និងបានសន្យាផ្តល់ប្រាក់រហូតដល់ ១០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក គីស៊ីដា បានបង្ហាញពីចេតនារបស់លោក ក្នុងការធ្វើការជាមួយលោក ចនសុន ដើម្បីដឹកនាំពិភពលោកឆ្ពោះទៅរកសង្គមដែលគ្មានកាបូន។ លោក គីស៊ីដា ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងរវាងជប៉ុន-អង់គ្លេសមិនដែលមានភាពរឹងមាំជាងនេះទេ ដោយសំដៅលើការលើកកម្ពស់របស់ជប៉ុននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner