មនុស្សរាប់សិបនាក់ ស្លាប់ និងរងរបួស ខណៈដែលការផ្ទុះអាវុធនៅមន្ទីរពេទ្យកាប៊ុល
ក្រុមមន្ត្រី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ បានស្លាប់ និងជាង ៥០ នាក់បានរងរបួស ក្រោយពេល ដែលខ្មាន់កាំភ្លើង បានវាយប្រហារទៅលើមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការផ្ទុះដ៏ខ្លាំងចំនួន ២ នៅទីតាំងនេះនៅកណ្តាលទីក្រុងកាប៊ុល។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថា ការវាយប្រហារបានចាប់ផ្ដើមចេញពីច្រកចូលមន្ទីរពេទ្យ Sardar Mohammad Daud Khan ដែលមានគ្រែ ៤០០ ហើយត្រូវបានបន្ត ដោយការវាយប្រហារដោយខ្មាន់កាំភ្លើងរដ្ឋឥស្លាម ដែលពួកគេទាំងអស់ត្រូវបានសម្លាប់ក្នុងរយៈពេល ១៥ នាទីប៉ុណ្ណោះ។
លោក បាននិយាយថា កងកម្លាំងពិសេសតាលីបង់ ចុះពីឧទ្ធម្ភាគចក្រ បានរារាំងអ្នកវាយប្រហារមិនឱ្យចូលទៅក្នុងមន្ទីរពេទ្យ ដោយខ្លួនឯង ក្រោយអ្នកនៅច្រកចូល ឬនៅទីធ្លាសុទ្ធតែត្រូវបានគេសម្លាប់រង្គាល។ មុននេះ អ្នកនាំពាក្យម្នាក់ទៀតបាននិយាយថា អ្នកវាយប្រហារម្នាក់ត្រូវ បានចាប់ខ្លួន។
ការបំផ្ទុះ កាន់តែមានការកើនឡើង ចាប់តាំងពីក្រុមតាលីបង់ បានបញ្ចប់ការទទួលជ័យជម្នះរបស់ពួកគេលើរដ្ឋាភិបាល ដែលគាំទ្រ ដោយលោកខាងលិចកាលពីខែ សីហា ដោយធ្វើឱ្យប៉ះពាល់ដល់ការទាមទាររបស់ពួកគេក្នុងការស្ដារសន្តិសុខឡើងវិញដល់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមរាប់ទសវត្សរ៍។
យ៉ាងណាមិញ មិនមានការអះអាងពីការទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនោះទេ ប៉ុន្តែប្រតិបត្តិការនេះជា ស្ថិតក្នុងចំណោមសកម្មភាពការវាយប្រហារដ៏ស្មុគស្មាញ ដែលបានធ្វើឡើងដោយក្រុមរដ្ឋឥស្លាម។ វាកើតឡើង បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើន ដោយក្រុមដែលបានលេចចេញជាការគំរាមកំហែងដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន។
មន្ត្រីសន្តិសុខតាលីបង់ម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់ ត្រូវបានសម្លាប់ និងជាង ៥០ នាក់ បានរងរបួសនៅក្នុងការវាយប្រហានេះ ប៉ុន្តែមិនមានការបញ្ជាក់ជាផ្លូវការអំពីចំនួនអ្នកស្លាប់នោះទេ។


ប្រភព៖ Reuters