ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ
អត្ថបទដោយ៖
AMS OneMinute
ក្រុមហ៊ុន Pfizer Inc រំពឹងថា ការលក់វ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ក្នុងឆ្នាំ២០២១ នេះនឹងឈានដល់ ៣៦ពាន់លានដុល្លារ ហើយនឹងកើនឡើងប្រមាណ ២៩ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២២។
ក្រុមហ៊ុននេះកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវ៉ាក់សាំងបន្ថែមទៀតជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ដែលអាចជំរុញការលក់ឱ្យកើនឡើងកាន់តែខ្ពស់នៅឆ្នាំក្រោយ។
យ៉ាងណាក្ដី នាយកប្រតិបត្តិ Albert Bourla មានការព្រួយបារម្ភដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ចំពោះការបញ្ជាទិញវ៉ាក់សាំងនៅឆ្នាំក្រោយ ឬអាចនឹងទិញយឺតជាងប្រទេសអ្នកមាន។
ក្រុមហ៊ុន Pfizer រំពឹងថានឹងចែកចាយវ៉ាក់សាំងរបស់ខ្លួនយ៉ាងហោចណាស់ ១ពាន់លានដូសនៅប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅឆ្នាំក្រោយ។

ប្រភព៖ Reuters