អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៨លាន៧៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន៣ម៉ឺននាក់ និងជាសះស្បើយ២២៥លាន៤២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៨លាន៧៩ម៉ឺន៧ពាន់៨៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៣ម៉ឺន៦ពាន់៦៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៥លាន៤២ម៉ឺន២ពាន់៤២៦នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៧លាន១០ម៉ឺន៥ពាន់៤៦៨នាក់ ស្លាប់ចំនួន៧៧ម៉ឺន៨៥៤នាក់ និងជាសះស្បើយចំនួន៣៧លាន១១ម៉ឺន៦ពាន់៦០៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៣២ម៉ឺន១៤២នាក់ ស្លាប់៤៥ម៉ឺន៩ពាន់៦៦១នាក់ និងជាសះស្បើយ៣៣លាន៧០ម៉ឺន៤ពាន់៣៦៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៨៣ម៉ឺន៥ពាន់៧៨៥នាក់ ស្លាប់ចំនួន៦០ម៉ឺន៨ពាន់៣០៤នាក់ និងជាសះស្បើយ២១លាន៣ម៉ឺន៥ពាន់២៦៣នាក់ ៕ ប្រភព៖ worldometers
